វគ្គបណ្តុះបណ្តាលគ្រូគាំទ្រជាន់ខ្ពស់លើកដំបូង  នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប វគ្គបណ្តុះបណ្តាលគ្រូគាំទ្រជាន់ខ្ពស់លើកដំបូង  នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប

By SeeBeyondBorders -

កាលពីពេលថ្មីៗនេះ អង្គការទស្សនៈឥតព្រំដែន បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូគាំទ្រជាន់ខ្ពស់របស់ខ្លួនលើកដំបូង នៅក្នុងសាលាបឋមសិក្សាដូនឪ នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ គោលបំណងចំបងនៃការបណ្តុះបណ្តាលនេះ គឺដើម្បីធ្វើការណែនាំគ្រូគាំទ្រជាន់ខ្ពស់ដែលទើបត្រូវបានតែងតាំងថ្មីទាំងអស់ ឲ្យស្គាល់ពីតួនាទី និងកាតព្វកិច្ចថ្មីរបស់ពួកគាត់។

គ្រូគាំទ្រជាន់ខ្ពស់ថ្មីទាំង ៧រូប ពិភាក្សាគ្នាអំពីលក្ខណៈសម្បត្តិរបស់គ្រូគាំទ្រល្អ។

ចាប់តាំងពីឆ្នាំ ២០១៣ យើងបានធ្វើការជាមួយសាលាបឋមសិក្សាចំនួន ១៩សាលា និងគ្រូគាំទ្រចំនួន ២៦នាក់ នៅក្នុងស្រុកអង្គរធំ។ គម្រោងផ្តោតសំខាន់ៗរបស់យើងនៅក្នុងស្រុកនេះគឺ កម្មវិធីបង្រៀនប្រកបដោយគុណភាព (Quality Teaching) កម្មវិធីលើកកម្ពស់ប្រព័ន្ធអប់រំ (Systemic Capability) និងកម្មវិធីគៀងគរការចូលរួមពីសហគមន៍ (Community Engagement) ។ ស្រុកអង្គរធំ ទទួលបានជំនួយគាំទ្រពី អង្គការទស្សនៈឥតព្រំដែន អស់រយៈពេល ៥ឆ្នាំមកហើយ ហើយពេលនេះកំពុងស្ថិតនៅក្នុងដំណាក់កាលអន្តរកាល (Transition Phase) ។ អង្គការទស្សនៈឥតព្រំដែន កំពុងធ្វើការសហការយ៉ាងជិតស្និតជាមួយការិយាល័យអប់រំស្រុក ព្រោះនៅពេលដែលយើងបញ្ចប់គម្រោងនេះ ការិយាល័យអប់រំស្រុកនឹងបន្តមើលការខុសត្រូវ ។

គ្រូគាំទ្រជាន់ខ្ពស់ថ្មីទាំង ៧រូប អង្កេតមើលគ្រូគាំទ្រ ផ្តល់ព័ត៌មានត្រឡប់ដល់គ្រូបន្ទុកថ្នាក់។

គ្រូគាំទ្រជាន់ខ្ពស់ថ្មីទាំង ៧រូប មានបទពិសោធន៍ជាគ្រូគាំទ្រអស់រយៈពេល ៥ឆ្នាំមកហើយ ហើយឥឡូវនេះ គាត់ទទួលបានឳកាសក្នុងការសហការយ៉ាងជិតស្និតជាមួយនឹងគ្រូគាំទ្រដទៃទៀត ដើម្បីធានាថា គ្រូបង្រៀនទាំងអស់នៅក្នុងស្រុកអង្គរធំ ទទួលបានការបណ្តុះបណ្តាល និងការគាំទ្រលើបច្ចេកទេសបង្រៀនដែលប្រកបដោយគុណភាពខ្ពស់។ គោលបំណងតែមួយគត់នៃការសហការនេះ គឺដើម្បីលើកកម្ពស់គុណភាពនៃការបង្រៀន និងការសិក្សា។

វគ្គបណ្តុះបណ្តាលដ៏មានផ្លែផ្កានេះ ត្រូវបានសម្របសម្រួលដោយលោក ប្លុង ផាត លោក ឈត់ សូវឿន និងកញ្ញា និស្ស័យ ចាន់លក្ខិណា ។ ពួកគាត់បានដឹកនាំក្រុមពិភាក្សាដ៏សកម្មមួយ បន្ទាប់មកបានរៀបចំការអង្កេតថ្នាក់រៀនមួយ ដែលគ្រូគាំទ្រជាន់ខ្ពស់ថ្មីទាំងអស់ មានឳកាសបានអង្កេតមើលគ្រូគាំទ្រ និងគ្រូបន្ទុកថ្នាក់ ពិភាក្សាគ្នាជាក់ស្តែងអំពីការបង្រៀននៅថ្ងៃនោះ។ ក្រោយពីការអង្កេតថ្នាក់រៀនត្រូវបានបញ្ចប់ គ្រូគាំទ្រជាន់ខ្ពស់បានផ្តល់ព័ត៌មានត្រឡប់ ដល់គ្រូគាំទ្រអំពីការអង្កេតថ្នាក់រៀន និងការផ្តល់ព័ត៌មានត្រឡប់របស់គាត់ដល់គ្រូបន្ទុកថ្នាក់។ ក្រុមការងាររបស់យើង នឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយគាំទ្រដល់គ្រូគាំទ្រជាន់ខ្ពស់ថ្មីទាំងអស់។

ប្រធានគម្រោងធ្វើជាគម្រូ ផ្តល់ព័ត៌មានត្រឡប់ដល់គ្រូគាំទ្រ។

 

 

Back to news